ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យបង្អែកបាកាន មណ្ឌលសុខភាពបឹងខ្នារ ស្រុកប្រតិបត្តិបាកាន និងមណ្ឌលសុខភាពតាលោ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាល ដែលបម្រើការងារ នៅមន្ទីរពេទ្យបង្អែកបាកាន មណ្ឌលសុខភាពបឹងខ្នារ ស្រុកប្រតិបត្តិបាកាន និងមណ្ឌលសុខភាពតាលោ ជាពិសេសប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភាព ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងដំណើរចុះសួរសុខទុក្ខ មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋ ក្នុងស្រុកបាកាន ឯកឧត្តម ម៉ៅ ធនិន បានផ្តល់ជូនវត្ថុកំដរដៃ ជាសារុងម្នាក់មួយ ឧបត្ថម្ភដល់ស្ត្រីដែលកំពុងសម្រាលកូន នៅមន្ទីរពេទ្យបង្អែកបាកាន សារុង២ និងថវិកា ៤០ម៉ឺនរៀល ឧបត្ថម្ភស្ត្រីដែលត្រៀមសម្រាលកូន នៅមណ្ឌលសុខភាពតាលោ សារុង២ និងថវិកា ២០ម៉ឺនរៀល ព្រមទាំងបន្តចុះសួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ជូនបងប្អូនអាជីវករផ្សារតាលោផងដែរ។​

សកម្មភាពទាំងនេះ សបញ្ជាក់ឲ្យឃើញពីការគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខទុក្ខមន្ត្រីសុខាភិបាល ប្រជាពលរដ្ឋ និងស្រ្តីទើបឆ្លងទន្លេរួច ដើម្បីបង្កើនភាពស្និទ្ធស្នាលនឹងគ្នា លើកកម្ពស់សេវាសុខាភិបាល សុខុមាលភាពម្តាយ និងទារក៕

14590517_1807131456243299_7855677618314368475_n 14642377_1807131576243287_7233526868015594518_n 14642442_1807131302909981_1381266997017737759_n 14650207_1807131442909967_6893130271960668415_n 14656397_1807131226243322_7618200084565810146_n 14657285_1807131236243321_1166572605812867639_n 14670650_1807131446243300_5289811919633220450_n 14680579_1807131222909989_5116961977919375460_n 14680746_1807131512909960_8360068958906380700_n 14691116_1807131299576648_5245998880735625618_n 14702392_1807131562909955_525779927791984523_n 14716266_1807131602909951_8997604726507049596_n 14717333_1807131636243281_8511805015151285012_n 14731133_1807131312909980_6611947313079931296_n